
មន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍បន្ទាន់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម នៅភូមិក្រសាំង ស្រុកថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង ៖ ដើម្បីឆ្លើយតបទាន់ពេលវេលាចំពោះករណីជំងឺគ្រុនឈាម ដែលបានរកឃើញនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះអនុវត្តសកម្មភាពអន្តរាគមន៍បន្ទាន់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម ។ ការចុះប្រតិបត្តិការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងមូលដ្ឋានសហគមន៍ប្រជាពលរដ្ឋ នាពេលនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមកិច្ច សហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិថ្មគោល មណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋានផងដែរ ។











