
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បង្ហាញលទ្ធផលធំៗក្នុងឆមាសទី១ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ១០០ករណី និងសម្រេចយុទ្ធនាការ “កម្ពុជាស្អាតខ្មែរធ្វើបាន” និងយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ”យ៉ាងសកម្ម
ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ចេញរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែល ក្នុងរបាយការណ៍នោះបានបង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់លើការងារស្នូលចំនួនពីរ គឺការរឹតបន្តឹងការអនុវត្តច្បាប់ការពារព្រៃឈើ-សត្វព្រៃ និងការជំរុញការយល់ដឹងពីបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងទូលំទូលាយ។










