
វត្តកោងកាង ជាវត្តតែមួយគត់ ដែលមិនមានការបែកបាក់ក្នុងសម័យសង្រ្គាមជាច្រើនទស្សវត្ស
ប៉ៃលិន៖ វត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទោះបីឆ្លងកាត់សង្រ្គាមអស់ជាច្រើនទស្សវត្ស ប៉ុន្តែវត្តកោងកាងមិនមានការខូចខាត បាក់បែកអ្វីមួយ ដែលគួរអោយកត់សំគាល់នោះឡើយ ដែលផ្ទុយស្រឡះពីវត្តអារាម ចំនួន ១៥វត្ត ផ្សេងទៀត ដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម បានរងការខូចខាត បាក់រលំរាបដល់ដី ។ បញ្ហានេះ មានប្រជាពលរដ្ឋចាស់ទុំជាច្រើនបានលើកឡើងថា វត្តកោងកាងមានបារមីខ្លាំងពូកែ ជួយឃុំគ្រង រងមុខ ពិសេសបារមី លោកឪឡឹក សេន អតីតព្រះចៅអធិការវត្តរតនសោភ័ណ ហៅវត្តកោងកាងនេះតែម្តង។










