
មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ទទួលបានការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណី និងទូរគមនាគមន៍
នារសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ដែលមានសរុបចំនួន ៣៦នាក់ បានទទួលការបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់កម្មវិធី DG SuperApp ពីមន្រ្តីជំនាញ នៃមន្ទីរប្រៃសណី និងទូរគមនាគមន៍ខេត្តប៉ៃលិន ដើម្បីអោយមន្រ្តីព័ត៌មានចូលរួមប្រើប្រាស់ និងបន្តផ្សព្វផ្សាយអោយប្រជាជន មហាជនបានប្រើប្រាស់កម្មវិធីនេះ ដែលជាកម្មវិធីរបស់រដ្ឋាភិបាលកម្ពុជា។











