
ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបការលើកឡើងរបស់ប្រមុខការទូតថៃ ដែលថា ការចរចាព្រំដែនគោករវាងប្រទេសទាំង ២ ត្រូវជាប់គាំង។
ឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ក្នុងគេហទំព័រ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចោទជាជាប់ពាក់ព័ន្ធលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៊ែរឡាំង ក្នុងសប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្លូវច្បាប់ដោយផ្អែកក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បាន "បិទទ្វារ" ចំពោះការចរចាលើព្រំដែនគោក។ នេះមិនមែនជាការពិតទាល់តែសោះ។









