ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានអមដំណើរលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
ព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានអមដំណើរលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវជាប្រចាំ ចំនួន ៧ខ្សែ ប្រវែងសរុប ៧៣ ៧០០ម៉ែត្រ ក្នុងនោះ មានផ្លូវក្រាលកៅស៊ូDBST ចំនួន ៤ខ្សែ ប្រវែង ៤២ ៧០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងផ្លូវក្រាល ល្បាយក្រួស ចំនួន ៣ខ្សែ ប្រវែង ៣១ ០០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅស្រុកកញ្ជ្រៀច កំចាយមារ ស្វាយអន្ទរ ស្រុកមេសាង និងស្រុកបាភ្នំ ខេត្តព្រៃវែង។
មន្ទីរព័ត៌មានខេត្តព្រៃវែង អានបន្ត