
យុទ្ធនាការចុះពង្រឹងសមត្ថភាព និងពិនិត្យការត្រៀមលក្ខណៈឆ្លើយតបនឹងជំងឺគ្រុនឈាម
ប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលគ្លីនិកស្តីពីការថែទាំ និងព្យាបាលជំងឺគ្រុនឈាម ជូនដល់បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តកំពង់ចាម។ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦











