
អភិបាលស្រុកក្រគរ ចុះពិនិត្យអនាម័យបរិស្ថាននៅឃុំកំពង់លួង និងណែនាំការតាក់តែងដើមឈើតាមផ្លូវជាតិក្នុងឃុំអន្លង់ត្នោត
ពោធិ៍សាត់៖ អភិបាលស្រុកក្រគរ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពអនាម័យ បរិស្ថាន សោភ័ណភាព និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនានា នៅក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានបន្តអញ្ជើញណែនាំ និងបង្ហាត់បង្ហាញបច្ចេកទេសដោយផ្ទាល់ ដល់ក្រុមការងារអនាម័យបរិស្ថានឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ អំពីការកាត់តាក់តែងដើមត្របែកព្រៃតាមទ្រូងផ្លូវជាតិ ដើម្បីលើកកម្ពស់សោភ័ណភាពបៃតង និងរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវឱ្យកាន់តែមានរបៀបរៀបរយបន្ថែមទៀត៕ ឈឹម ម៉ារីយ៉ាន











