
ខេត្តកោះកុង បើកសិក្ខាសាលាផ្សព្វផ្សាយ «ផែនការជាតិប្រឆាំងភេរវកម្ម» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ និងកងកម្លាំងនៅថ្នាក់ក្រោមជាតិ
ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម» ជូនដល់មន្ត្រីរាជការ និងអាជ្ញាធរនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការយល់ដឹង និងវិធានការឆ្លើយតបចំពោះការគំរាមកំហែងផ្នែកសន្តិសុខ។











