
យុវជនខេត្តកំពតចាប់ផ្តើមនាំគ្នាមកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាជាបណ្តើរៗ
កំពត៖ ថ្ងៃនេះជាថ្ងៃដំបូង នៃការបើកផ្តល់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ហើយនៅតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក នៃខេត្តកំពត មានក្រុមយុវជនដែលជាសិស្ស ជាបុគ្គលិកក្រុមហ៊ុន បាននាំគ្នាមកទទួលពាក្យសុំជាបណ្តើរៗហើយ។ ក្រុមយុវជនយល់ឃើញថា ការមកសុំពាក្យចូលបំពេញកាតព្វកិច្ចមុនគេនេះ គឺដោយសារស្មារតីស្រឡាញ់ពេញចិត្ត ចំពោះកិច្ចការងារការពារជាតិ មាតុភូមិ និងជាចំណែកអភិវឌ្ឍខ្លួន ឲ្យក្លាយជាធនធានយោធិនល្អម្នាក់ នាពេលអនាគត។











