
ប្រជាពលរដ្ឋក្រីក្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១០១គ្រួសារ រស់នៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារចុះជួយភូមិដាក់សសរ
បាត់ដំបង: ប្រជាពលរដ្ឋក្រីក្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១០១គ្រួសារ រស់នៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារចុះជួយភូមិដាក់សសរ ដោយប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សាដាក់សសរ ដោយមានការចូលរួមពី លោកស្រី ឡាច សុគន្ធាវី អនុក្រុមការងារចុះជួយភូមិដាក់សសរ តំណាងលោក សុវណ្ណ វិទិត្យា ប្រធានក្រុមការងារចុះជួយភូមិដាក់សសរ និងភូមិបឹងរាំង និងសហការី ព្រមទាំងអាជ្ញាធររដ្ឋបាលសង្កាត់ជាច្រើនរូបទៀត។











