
អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យអង្គការ Cambodia Vision ដែលស្ម័គ្រចិត្តព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី នៃអង្គការ Cambodia Vision ដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ចុះមកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ព្រមទាំងផ្តល់វ៉ែនតា និងថ្នាំព្យាបាលផ្សេងៗជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដោយឥតគិតថ្លៃ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពភ្នែក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ការថ្លែងអំណរគុណនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅសាលាគរុកោសល្យភូមិភាគកំពង់ចាម។











