
ពិធីជាប្រវត្តិសាស្ត្រមួយ ដោយបានដង្ហែ និងលើករូបសំណាក «ព្រះគោ ព្រះកែវ»មកតម្កល់លើបល្ល័ង្ក
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីជាប្រវត្តិសាស្ត្រមួយ ដោយបានដង្ហែ និងលើករូបសំណាក «ព្រះគោ ព្រះកែវ» មកតម្កល់លើបល្ល័ង្កយ៉ាងឱឡារិក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ ពិធីនេះត្រូវបានរៀបចំឡើងស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការ មន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។






