
កិច្ចប្រជុំស្តីពី ការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តកណ្តាល
ឯកឧត្តម គ្រុយ ម៉ាឡែន បានបន្តថាថា៖ ទោះបីជាសេវាប្រមូលសំរាមបានគ្របដណ្តប់ ១២៧ ឃុំ-សង្កាត់ ទូទាំងខេត្តក៏ដោយ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅជួបបញ្ហាប្រឈមមួយចំនួនដូចជា ការប្រមូលមិនទាន់បានដល់គ្រប់ភូមិ ការខ្វះខាតទីលានចាក់សំរាមស្តង់ដារនៅតាមក្រុង-ស្រុកមួយចំនួន ឡដុតសំរាមមិនទាន់ដំណើរការពេញលេញ និងកម្រិតនៃការចូលរួមបង់សេវាពីប្រជាពលរដ្ឋនៅមានកម្រិត។ ដូចនេះ រដ្ឋបាលខេត្តនឹងបន្តពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ព្រមទាំងជំរុញយន្តការថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យចុះអប់រំ ផ្សព្វផ្សាយ និងអនុវត្តលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តកណ្តាល នឹងបន្តជំរុញការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានរស់នៅស្អាត ។











