
រដ្ឋបាលខេត្តប៉ៃលិន និងអង្គការ MJP រួមគ្នាលើកកម្ពស់សុខភាពមនុស្សវ័យចំណាស់ និងពិនិត្យរកកត្តាហានិភ័យជំងឺមិនឆ្លង
អង្គការមូលនិធិម៉ាដក្សជូលី (MJP) សហការជាមួយមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់សុខភាពក្នុងឱកាសទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៦ ដោយផ្តោតលើការអប់រំសុខភាព ការធ្វើចលនារាងកាយ និងការពិនិត្យរកកត្តាហានិភ័យជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋចាប់ពីអាយុ៤០ឆ្នាំឡើងទៅ។











