
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកពញាឮ
ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយជាក់ស្តែង បើទោះបីជាការនាំយកអំណោយមនុស្សធម៌មកចែកជូននាពេលនេះ មិនអាចដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋបានទាំងស្រុងក៏ដោយ ប៉ុន្តែជាការចូលរួមចំណែកជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយរយៈផងដែរ។











