
កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនមេខ្យល់ដឹកជញ្ជូនពលករបម្រុងឆ្លងដែនម្នាក់ទៅតុលាការ ខណៈពលករ ១១នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា
បាត់ដំបង៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនមេខ្យល់ម្នាក់ ឈ្មោះ ផល ម៉ាន់ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនពលករចំនួន ១១នាក់ បម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ។
សន្តិសុខសង្គម











