
ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ប្រគេនព្រះសង្ឃនៅវត្តពោធិលង្កា ក្រុងសៀមរាប
ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់វត្តពោធិលង្កា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេលបីខែ ដោយចូលរួមដង្ហែអង្គកឋិនតាមដងផ្លូវ ក្នុងក្រុងសៀមរាប និងព័ទ្ធជុំវិញព្រះវិហារ មុននឹងធ្វើពិធីវេរត្រ័យចីវរប្រគេនព្រះសង្ឃ។
មន្ទីរព័ត៌មានខេត្តសៀមរាបព័ត៌មាន











