
កិច្ចប្រជុំតាមដានវឌ្ឍនភាព ការងារសំណង់គ្រប់ប្រភេទ និងពិនិត្យពិភាក្សាអំពីការទទួលខុសត្រូវលើសមត្ថកិច្ចត្រួតពិនិត្យសំណង់ថ្នាក់ក្រុង ស្រុក ខេត្ត ក្រសួង និងសិក្សាទិដ្ឋភាពផ្លូវច្បាប់ចំពោះការសាងសង់សំណង់ខុសច្បាប់ នៅខេត្តកណ្តាល
អង្គប្រជុំក៏បានពិភាក្សាលើទិដ្ឋភាពផ្លូវច្បាប់ និងនីតិវិធីនានា ក្នុងការចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោះម្ចាស់សំណង់ ឬអ្នកម៉ៅការសាងសង់ទាំងឡាយណា ដែលល្មើសនឹងច្បាប់ស្តីពីសំណង់ ដូចជាការសាងសង់ដោយគ្មានលិខិតអនុញ្ញាត សាងសង់ខុសពីប្លង់អនុញ្ញាត ឬសាងសង់រំលោភលើដីចំណីផ្លូវ ប្រឡាយ និងដីសាធារណៈរបស់រដ្ឋជាដើម។











