
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវមហាឧបាសិកា អគ្គពុទ្ធសាសនូបត្ថម្ភន៍ ស៊ុំ ហៀង ហែរអង្គកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍ ហៅវត្តអូររអិល
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវមហាឧបាសិកា អគ្គពុទ្ធសាសនូបត្ថម្ភន៍ ស៊ុំ ហៀង សភាពាណិជ្ជកម្មខេត្តប៉ៃលិន និងឯកឧត្តម អៀង វុធ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍ ហៅវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងទីអារាម និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនរុងរឿង ក៏ដូចជាការសន្សំបុណ្យកុសល និងឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាទាំង ៧ សន្ដាន វិរ:ជន កងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។











