ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈ និងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ
គ្រោះរាំងស្ងួតរយៈពេលយូរបានធ្វើឱ្យភូមិមួយដែលធ្លាប់កប់បាត់ក្រោមអាងស្តុកទឹកនៅឥណ្ឌូណេស៊ីលេចចេញរូបរាងជាថ្មី ដោយសារការឡើងកំដៅផែនដីនិងប្រែប្រួលអាកាសធាតុ
សំណល់ក្នុងភូមិ Somang បានលេចចេញជាថ្មីនៅក្នុងទីតាំងអាងស្តុកទឹកមួយដែលបានកំពុងនឹងរីងស្ងួតរាប់សិបឆ្នាំ អំឡុងពេលមានគ្រោះរាំងស្ងួតដ៏យូរអង្វែងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ភូមិនេះមានទីតាំងនៅខេត្ត បានតេន ត្រូវបានលិចទឹកជាផ្នែកមួយនៃគម្រោងអាងស្តុកទឹកការីយ៉ាន ដែលបានសាងសង់រវាងឆ្នាំ ២០១៥ និង ២០២៣ ដើម្បីផ្គត់ផ្គង់ទឹកដល់តំបន់ក្រុងហ្សាកាតាដ៏ធំ។


ព័ត៌មានអន្តរជាតិ
🔥 ភ្លើងឆេះរថយន្តរាលដាលចូលតំបន់វាលព្រៃ នៅ New Forest ប្រទេសអង់គ្លេស
អាជ្ញាធរពន្លត់អគ្គិភ័យ Hampshire និង Isle of Wight បានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន 26 គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ កាលពីល្ងាចថ្ងៃអាទិត្យ។


ព័ត៌មានអន្តរជាតិ
រញ្ជួយដីកម្លាំង 7.1 រ៉ិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសជប៉ុន បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់
រញ្ជួយដីកម្លាំង 7.1 រ៉ិចទ័រ បានវាយប្រហារខេត្ត Kumamoto ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ខណៈមនុស្សមួយចំនួននៅតែបាត់ខ្លួន និងជាប់ក្រោមគំនរបាក់បែក បន្ទាប់ពីមានការផ្ទុះមួយនៅក្នុងផ្សារទំនើប Aeon Mall ក្រោយការរញ្ជួយដី។


ព័ត៌មានអន្តរជាតិ
អង្គការសហប្រជាជាតិព្រមានថា អ៊ីស្រាអែលអាចបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅលីបង់
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk បានលើកឡើងថា កងទ័ពអ៊ីស្រាអែលអាចបានប្រព្រឹត្តការរំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សនៅប្រទេសលីបង់ ដែលអាចចាត់ទុកថាជា ឧក្រិដ្ឋកម្មសង្គ្រាម។


ព័ត៌មានអន្តរជាតិ
អ្នកប្រើប្រាស់មួយចំនួនរបស់ Claude AI រកឃើញថា ការសន្ទនារបស់ពួកគេអាចត្រូវបានស្វែងរកឃើញជាសាធារណៈតាម Google
ការសន្ទនារវាងអ្នកប្រើប្រាស់ និងបញ្ញាសិប្បនិម្មិត (AI) Claude របស់ក្រុមហ៊ុន Anthropic រាប់រយករណី ត្រូវបានរកឃើញថា អាចស្វែងរកឃើញជាសាធារណៈតាមម៉ាស៊ីនស្វែងរកដូចជា Google បន្ទាប់ពីអ្នកប្រើប្រាស់បានប្រើមុខងារ Share ដើម្បីចែករំលែកតំណ (Link) នៃការសន្ទនារបស់ខ្លួន។


ព័ត៌មានអន្តរជាតិ
រលកកម្ដៅបង្កឱ្យមានភ្លើងឆេះព្រៃធំៗនៅអាហ្វ្រិកខាងជើង
រលកកម្ដៅខ្លាំង រួមជាមួយខ្យល់បក់យ៉ាងលឿន បានបង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសទុយនីស៊ី អាល់ហ្សេរី និងម៉ារ៉ុក ដែលកំពុងគំរាមកំហែងដល់ព្រៃឈើ ដីកសិកម្ម និងសហគមន៍ជាច្រើននៅតាមតំបន់ជនបទ។


ព័ត៌មានអន្តរជាតិ
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco សម្លាប់មនុស្ស ១៤នាក់
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco សម្លាប់មនុស្ស ១៤នាក់


ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូងនឹងបង្វឹកអ្នកចម្បាំងដ្រូន ៥០០ ០០០នាក់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង
ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថា កូរ៉េខាងត្បូងនឹងពង្រីកយ៉ាងឆាប់រហ័សនូវសមត្ថភាពដ្រូន រួមទាំងប្រព័ន្ធអាវុធប្រឆាំងដ្រូន ដើម្បីទប់ទល់ជាមួយកូរ៉េខាងជើង ហើយដែលការពង្រីកសមត្ថភាពទាំងនេះនឹងត្រូវធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលអ្នកចម្បាំងដ្រូន ៥០០ ០០០នាក់


ព័ត៌មានអន្តរជាតិ
វ៉េណេស៊ុយអេឡាពន្លឿនប្រតិបត្តិការជួយស ង្រ្គោះ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើន ដល់ ២៣៥នាក់
ក្រុមអ្នកជួយសង្រ្គោះ រួមទាំងប្រជាជនវ៉េណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សជាទីស្រឡាញ់របស់ពួកគេកំពុងជាប់នៅក្រោមគំនរអគារដែលបានបាក់រលំដោយមានទាំងអ្នកនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន២

