
មន្ទីរផែនការខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលស្រុកគូលែន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីកៀងគរធនធានអភិវឌ្ឍន៍មូលដ្ឋាន!
មន្ទីរផែនការខេត្តព្រះវិហារ សហការជាមួយរដ្ឋបាល ស្រុកគូលែនរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ក្រុង-ស្រុក ឃុំ-សង្កាត់ ថ្នាក់ក្រុង-ស្រុក ឆ្នាំ២០២៦ នៅស្រុកគូលែន ក្រោមអធិបតីភាព លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អាជ្ញាធរស្រុក មេឃុំទាំង ៦ឃុំ អង្គការដៃគូ សប្បុរសជន និងមន្ត្រីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។











