
មន្ទីរព័ត៌មានខេត្តព្រះវិហារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្ដក្នុងត្រីមាស៤ ឆ្នាំ២០២៦!
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅផែនការសកម្មភាពការងារ សម្រាប់អនុវត្តបន្ដនៅក្នុងត្រីមាសទី៤ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យទាំង៥ ព្រមទាំងមន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា ជាច្រើនរូប។











