
ទឹកជំនន់ឡើងលិចទីទួលសុវត្ថិភាពព្រែកជីក អាជ្ញាធរបន្ទាយមានជ័យជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅទីទួលថ្មី
ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យបានបន្តកើនឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់លិចលង់ទីទួលសុវត្ថិភាពព្រែកជីក ក្នុងស្រុកមង្គលបូរី ដែលជាកន្លែងប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានជម្លៀសមកស្នាក់នៅជាបណ្តោះអាសន្ន ដោយហេតុនេះ អាជ្ញាធរខេត្តបានសម្រេចចាត់វិធានការបន្ទាន់ ជម្លៀសប្រជាពលរដ្ឋជាង ១០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពថ្មីនៅតំបន់ «ផ្សារចំការត្រដោក» ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ។











