
អភិបាលខេត្តបន្ទាយមានជ័យ ចុះសម្របសម្រួលប្រជាពលរដ្ឋដែលជម្លៀសមកទីទួលសុវត្ថិភាពផ្សារចិនខ្មៅ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក មាស ដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រះពន្លា ព្រមទាំងក្រុមការងារ លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង-សង្កាត់ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសម្របសម្រួលស្ថានភាពប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ផ្សារចិនខ្មៅ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។











