
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង”
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ “ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវិមានឯករាជ្យ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត លោកអភិបាលក្រុង ចៅសង្កាត់ ក្រុមប្រឹក្សាក្រុង សង្កាត់ និងលោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។











