
រដ្ឋបាលស្រុករតនមណ្ឌល ប្រារព្ធទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «សហគមន៍ស្អាត ដោយគ្មានសំណល់ប្លាស្ទិក»
ស្រុករតនមណ្ឌល៖ រដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានរៀបចំប្រារព្ធទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «សហគមន៍ស្អាត ដោយគ្មានសំណល់ប្លាស្ទិក» ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។











