
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ចុះសំណេះសំណាលសួរសុខទុក្ខ លោកអនុសេនីយ៍ឯក តេន ណាត ដែលមានជំងឺរលាកពោះវៀន
ប៉ៃលិន៖នៅថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១០:៥០នាទី ដោយអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ប្រគល់ជូនលោកអនុសេនីយ៍ឯក តេន ណាត អត្តលេខ ៥៩៤៩០ ឋានៈនាយរងការិយាល័យផ្សព្វផ្សាយអប់រំ ដែលមានជំងឺរលាកពោះវៀន បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។











