ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីលោក កែវ វង្សសែ អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោកអគ្គកុងស៊ុលត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម គង់ គឹមនី បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកអគ្គកុងស៊ុល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការទូតក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានលទ្ធផលល្អប្រសើរ និងបញ្ចប់បេសកកម្មដោយជោគជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរីប្រារព្ធ «ទិវាសម្អាតពិភពលោក លើកទី៩» ក្រោមមូលបទ «៥% នៃការចូលរួម» ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានធម្មជាតិ
ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសចលនាឱ្យបានប្រជាពលរដ្ឋ ចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ដោយមានការអញ្ជើញចូលរួមពីលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី និង លោក ជាតារា អនុប្រធានមន្ទីរបរិស្ថានខេត្ត រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ ព្រមទាំងមន្ត្រីឧទ្យានុរៈ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅខ្នងភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក នាយកទីចាត់ការអន្តរវិស័យ លោក លោកស្រីអភិបាល-អភិបាលរងក្រុង-ស្រុកទាំង៥ លោកអធិការ-អធិការរងក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ សាលប្រជុំក្រមប្រឹក្សានៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី និងក្រចេះ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តទាំងពីរ
ខេត្តក្រចេះ៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ បានរួមគ្នារៀបចំពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាន ចម្រើន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើរ អាជ្ញាធរដែនដី និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជាច្រើនរូប។
ការរៀបចំពិធីចុះហត្ថលេខានាពេលនេះ គឺធ្វើឡើងដោយយោងតាមស្មារតីនៃលិខិតលេខ ៣១៩៩ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានរៀបចំរួចរាល់ជាស្ថាពរយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ការកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រងដែនដី ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀត រវាងខេត្តទាំងពីរ៕


សិល្បៈនិងវប្បធម៌
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់នេះ ប្រព្រឹត្តទៅក្រោមម្លប់នៃព្រះពុទ្ធសាសនា ដោយថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាប្រគេនចង់ចាំព្រះវស្សាដល់ព្រះសង្ឃ ដោយក្តីគោរពសក្ការៈ និងតម្កល់ទុកនូវមហាកុសលផលបុណ្យ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ Zoom
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសន្តិភាព រដ្ឋបាលខេត្តមណ្ឌលគិរីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាឱកាសនេះ ធ្វើឡើងដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចការរដ្ឋបាលសាធារណៈ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) បានរៀបចំកម្មវិធីកិច្ចសន្ទនាសហគមន៍ក្រោមប្រធានបទ «បញ្ឈប់អាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះវ័យជំទង់ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី សោម សុវត្តី អនុប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី, លោកស្រី ស៊ន់ សុខគង់ អភិបាលរងស្រុកពេជ្រាដា និងលោកស្រី ប៉ែន ពិដោគន្ធា ប្រធានកម្មវិធីនៃអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន មាតាបិតា អាណាព្យាបាល កុមារា កុមារី និងតំណាងសហគមន៍ជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំសែនមនោរម្យ នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ខៀវ ប៊ុនលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី នាយិការដ្ឋបាលសាលាខេត្ត, តំណាងនាយកទីចាត់ការរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប់អាវុធ, លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងសមាជិក គ.ក.ស.ក មកពីក្រុង-ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី និងខេត្តឡឹមដុង រៀបចំកិច្ចប្រជុំសហប្រតិបត្តិការ រវាងរណសិរ្សអភិវឌ្ឍន៍មាតុភូមិ នៃខេត្តទាំងពីរ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសហប្រតិបត្តិការជាមួយគណៈប្រតិភូរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិវៀតណាម ខេត្តឡឹមដុង នៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្ត (អគារ «គ») ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម ផាម ត្រៀវ អនុប្រធានអចិន្ត្រៃយ៍ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិវៀតណាម ខេត្តឡឹមដុង។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត
ភ្នំពេញ ៖ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្រ្តី ៣រូប បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលសន្និសីទ "ជាន់ទី៣ អគារ ក" ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនសិស្សានុសិស្ស សាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សនៃសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល (Brain Intellectual School) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារ ពេជ្រដា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Dr. Andrew Riese អគ្គនាយក GrapeSeed ប្រចាំប្រទេសកម្ពុជា លោក បុត្រ ផល្លី នាយកសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។


អប់រំ និងកីឡា
សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រៀបចំពិធីសូត្រមន្ត និងក្រុងពលី បើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានរៀបចំ «ពិធីសូត្រមន្ត និងក្រុងពលី» ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ក្នុងឱកាសបើកសម្ពោធ និងប្រកាសដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា ខេត្តមណ្ឌលគិរី។
ពិធីបែបសាសនានេះ បានប្រព្រឹត្តទៅដោយមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ២អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា-កាយឫទ្ធិនារី និងក្រុមកន្ទុំរុយជាច្រើនរូប ដែលស្ថិតនៅទីតាំងអគារថ្មី ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យតាមបណ្តោយព្រំដែន ព្រមទាំងចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានា ក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យតំបន់ព្រំដែន ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង និងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រមទាំងចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានា នៅតាមបណ្តោយព្រំដែន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឱ្យពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងត្រូវណែនាំដល់ម្ចាស់ផ្ទះសំណាក់ ក៏ដូចជាមជ្ឈមណ្ឌលកំសាន្តនានា ឱ្យចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យថាមានការបើកទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) និងការលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។

