ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

នយោបាយ
សម្តេចធិបតី និងលោកជំទាវអគ្គលេខាធិការ OIF អញ្ជើញកាត់ខ្សែបូសម្ពោធភូមិហ្រ្វង់កូហ្វូនី
AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦— សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) អញ្ជើញកាត់ខ្សែបូសម្ពោធ ភូមិហ្រ្វង់កូហ្វូនី ដែលរៀបចំឡើងក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ភូមិហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ។


សេចក្តីជូនដំណឹង
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦។


អប់រំ និងកីឡា
បទយកការណ៍ (វីដេអូ) : ពន្លកភាសាបារាំងនៅដែនដីត្បូងពេជ្រប៉ៃលិន៖ សកម្មភាពបង្រៀន និងរៀននៅអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន
ក្រៅពីការយកចិត្តទុកដាក់លើកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ការបណ្តុះបណ្តាលផ្នែកភាសាបរទេសជូនដល់យុវជនជំនាន់ក្រោយ គឺជាស្ពានចម្លងដ៏សំខាន់មួយក្នុងការបើកទ្វារឆ្ពោះទៅរកពិភពលោកខាងក្រៅ។ នៅលើដែនដីត្បូងពេជ្រ នៃខេត្តប៉ៃលិន អនុវិទ្យាល័យភ្នំយ៉ាត ដែលមានទីតាំងស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បាននិងកំពុងប្រែក្លាយខ្លួនជាថ្នាលបណ្តុះបណ្តាលពហុភាសា ដោយបានបញ្ចូល និងជំរុញការបង្រៀនភាសាបារាំង និងភាសាអង់គ្លេសយ៉ាងសកម្ម។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី-Village de la Francophonie>
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន បណ្តាញ សារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងស្មារតីអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០- ក្រសួងទេសចរណ៍ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបើកដំណើរការ «ភូមិហ្វ្រង់កូហ្វនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួន ច្បារវត្តបទុមវតី រាជធានីភ្នំពេញ។


អប់រំ និងកីឡា
ពន្លកភាសាបារាំងនៅដែនដីត្បូងពេជ្រប៉ៃលិន៖ សកម្មភាពបង្រៀន និងរៀននៅអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន
ក្រៅពីការយកចិត្តទុកដាក់លើកម្មវិធីសិក្សាចំណេះទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ការបណ្តុះបណ្តាលផ្នែកភាសាបរទេសជូនដល់យុវជនជំនាន់ក្រោយ គឺជាស្ពានចម្លងដ៏សំខាន់មួយក្នុងការបើកទ្វារឆ្ពោះទៅរកពិភពលោកខាងក្រៅ។ នៅលើដែនដីត្បូងពេជ្រ នៃខេត្តប៉ៃលិន អនុវិទ្យាល័យភ្នំយ៉ាត ដែលមានទីតាំងស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បាននិងកំពុងប្រែក្លាយខ្លួនជាថ្នាលបណ្តុះបណ្តាលពហុភាសា ដោយបានបញ្ចូល និងជំរុញការបង្រៀនភាសាបារាំង និងភាសាអង់គ្លេសយ៉ាងសកម្ម។


សិល្បៈនិងវប្បធម៌
ទិដ្ឋភាពនៃការរៀបចំតាំងបង្ហាញ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី នៅភូមិហ្រ្វង់កូហ្វូនី
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦– ទិដ្ឋភាពនៃការរៀបចំតាំងបង្ហាញ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងភូមិហ្រ្វង់កូហ្វូនី ដែលស្ថិតនៅបរិវេណសួនច្បារមុខវត្តបទុមវតី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយដំណើរការរៀបចំជំរឿនមន្ត្រីនគរបាលជាតិ តាមប្រព័ន្ធ Zoom
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកងកម្លាំងមន្ត្រីជំនាញក្រោមឱវាទ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការផ្សព្វផ្សាយដំណើរការរៀបចំជំរឿនមន្ត្រីនគរបាលជាតិ។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការតភ្ជាប់បណ្តាញមកកាន់សាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។


សន្តិសុខសង្គម
តំណាងស្នងការនគរបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តផែនការលេខ ០០៣ ផ.ក ដំណាក់កាលទី២ របស់ក្រសួងមហាផ្ទៃ
ខេត្តប៉ៃលិន៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សាញ់ ណាំ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងគ្រប់គ្រងជនបរទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តផែនការលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ដំណាក់កាលទី២។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ក្រោយអុជបំភ្លឺ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
ប៉ៃលិន៖ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អ៊ីឈាន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពន្លត់ភ្លើងជ័យ ដើម្បីបញ្ចប់ពិធីបុណ្យ រំឮកខួបទិវាបុណ្យឯករាជ្យជាតិលើកទី៧៣ ដែលបានដុតបំភ្លឺអស់ រយៈពេល ៣ថ្ងៃ នៅ វិមានឯករាជ្យខេត្ត ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ ដោយមានការ អញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។


សេចក្តីជូនដំណឹង
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់!បងប្អូនជនរួមជាតិទាំងអស់ ជាទីស្រឡាញ់!
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់លើការលើកកម្ពស់អនាម័យជនបទ ដោយបានដាក់ចេញនូវគោលដៅ «បន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចអត្រាគ្របដណ្តប់១០០% នៅឆ្នាំ២០៣០ ស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ អង្គការសហប្រជាជាតិ (SDGs ៦.១ និង៦.២)។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតីព្រះរាជពិធីពិធីពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) និងខួបលើកទី៧៣ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ខណៈព្រះរាជពិធីពន្លត់ភ្លើងជ័យនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានឯករាជ្យ ដោយមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។


សុខាភិបាល
ភេសជ្ជៈសម្អាតសួតសម្រាប់មនុស្សគ្រប់វ័យជាពិសេសអ្នកជក់បារី
សុខភាព៖ បើលោកអ្នកពិសាភេសជ្ជៈ ដែលផ្សំឡើងពីគ្រឿងផ្សំដូចខាងក្រោមនេះ នោះវានឹងជួយសម្អាតសួត ដែលបង្ការកុំឱ្យកើតជំងឺ ជាពិសេសនោះគឺសម្រាប់អ្នកជក់បារី។


សេចក្តីជូនដំណឹង
សេចក្តីណែនាំ ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និង ឧតុនិយម ស្តីពីការចាត់វិធានការថែរក្សាទឹកទុក បានបញ្ជាក់ថា រដូវវស្សាឆ្នាំ២០២៦ នៅប្រទេសកម្ពុជា នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ា (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹក ជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដូចខាងក្រោម៖

