ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

បទយកការណ៍
ដំណាំទំពាំងបារាំង អាចប្រមូលផលបានច្រើនឆ្នាំ និងមានទីផ្សារល្អនៅកម្ពុជា
ទំពាំងបារាំង ជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាច ចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ និងអាចបន្តប្រមូលផលបានច្រើនឆ្នាំ។ បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។


បទយកការណ៍
ដូងក្រអូប ជាដំណាំមានទីផ្សារខ្ពស់ និងឱ្យផលបានរយៈពេលយូរ
ប៉ៃលិន៖ ដូងក្រអូប ជាប្រភេទដូងម្យ៉ាងដែលមានក្លិនឈ្ងុយជាងដូងធម្មតា ទាំងទឹក និងសាច់ ដែលធ្វើឱ្យដូងប្រភេទនេះមានភាពពេញនិយមខ្លាំងសម្រាប់ការទទួលទាន។ ក្នុងរយៈពេលចុងក្រោយនេះសង្កេតឃើញថាប្រជាកសិករក្នុងខេត្តប៉ៃលិន បានធ្វើការផ្លាស់ប្ដូរផ្ទៃដីមួយចំនួនរបស់ខ្លួន ពីការដាំដុះដំណាំតាមរដូវកាល មកជាការដាំដុះដំណាំដូងក្រអូបនេះ។ ក្នុងនោះ មានចំការដូងក្រអូបមួយកន្លែងនៅខេត្តប៉ៃលិន កំពុងផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តនិងក្រៅខេត្ត។


បទយកការណ៍
ល្មើរជាដំណាំសក្តានុពលខ្ពស់ ប្តូរមុខមាត់កសិករខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ពីមួយឆ្នាំទៅមួយឆ្នាំ នៅលើផ្ទៃដីដែលធ្លាប់តែដាំដុះដំណាំចាស់ៗដដែលៗ កសិកររស់នៅខេត្តប៉ៃលិន បានកំពុងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើដំណាំ ល្មើរ។ ការផ្លាស់ប្តូរទម្លាប់ពីការដាំដុះបែបប្រពៃណី មកកាន់ដំណាំសេដ្ឋកិច្ចថ្មីមួយនេះ កំពុងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន។


វីដេអូចំរុះ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦


វីដេអូចំរុះ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនវៀតធេល(ខេមបូឌា) (មិត្តហ្វូន/VTC)
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនវៀតធេល(ខេមបូឌា) (មិត្តហ្វូន/VTC)


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងបានប៉ះពាល់ផលដំណាំប្រជាពលរដ្ឋនៅស្រុកសំឡូតជាង ១០០ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត
បាត់ដំបង ៖ ភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្តបន្ទាប់ បង្កជាជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន នៅឃុំចំនួន ៥ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈអាជ្ញាធរបានចុះអន្តរាគមន៍ និងស្រង់ទិន្នន័យបន្ថែម។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីក្រើនរម្លឹករបស់ក្រសួងព័ត៌មាន ស្តីពី អាជ្ញាបណ្ណប្រកបអាជីវកម្ម របស់អង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍
ក្រសួងព័ត៌មាន៖ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ជ្រាបថា៖ កន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញ អង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្ម ដោយមិនមានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។
ក្រសួងសូមបញ្ជាក់ថា៖ ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ព ផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។


បទយកការណ៍
សិប្បករខេត្តប៉ៃលិន ឆ្លាក់ថ្ម ឆ្លាក់ឈើ អោយក្លាយជារបស់មានតម្លៃសម្រាប់ការតែងលម្អ និង វត្ថុគោរពបូជា
ប៉ៃលិន៖ ខេត្តប៉ៃលិន ដែលស្ថិតនៅភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា មិនត្រឹមតែល្បីល្បាញខាងវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រ និងត្បូងពេជ្រមានតម្លៃ ប៉ុណ្ណោះទេ តែថែមទាំងជាមណ្ឌល នៃសិល្បៈឆ្លាក់ថ្ម និងឆ្លាក់ឈើ ដ៏រស់រវើកមួយផងដែរ។ សិប្បករនៅទីនេះ បានបន្ត និងអភិវឌ្ឍរបរបុរាណ អាជីវកម្មគ្រួសារ ដោយផ្តោតលើការបង្កើតគ្រឿងអលង្ការ និងគ្រឿងសក្ការៈបូជាដ៏ប្រណីត ពីវត្ថុធាតុដើមធម្មជាតិ ដូចជា ថ្ម ឈើ ផូស៊ីល និងត្បូង ជាដើម។


សិល្បៈនិងវប្បធម៌
វត្តកោងកាង ជាវត្តតែមួយគត់ ដែលមិនមានការបែកបាក់ក្នុងសម័យសង្រ្គាមជាច្រើនទស្សវត្ស
ប៉ៃលិន៖ វត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទោះបីឆ្លងកាត់សង្រ្គាមអស់ជាច្រើនទស្សវត្ស ប៉ុន្តែវត្តកោងកាងមិនមានការខូចខាត បាក់បែកអ្វីមួយ ដែលគួរអោយកត់សំគាល់នោះឡើយ ដែលផ្ទុយស្រឡះពីវត្តអារាម ចំនួន ១៥វត្ត ផ្សេងទៀត ដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម បានរងការខូចខាត បាក់រលំរាបដល់ដី ។ បញ្ហានេះ មានប្រជាពលរដ្ឋចាស់ទុំជាច្រើនបានលើកឡើងថា វត្តកោងកាងមានបារមីខ្លាំងពូកែ ជួយឃុំគ្រង រងមុខ ពិសេសបារមី លោកឪឡឹក សេន អតីតព្រះចៅអធិការវត្តរតនសោភ័ណ ហៅវត្តកោងកាងនេះតែម្តង។


នយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ
ប៉េកាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសចិន។


សេចក្តីប្រកាសព័ត៌មាន
ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងជាង ១៣ ម៉ែត្រ ខណៈកម្រិតបណ្តោះអាសន្ន ១៣,៧០ ម៉ែត្រ
បាត់ដំបង៖ នៅម៉ោងជាង ១០ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ កម្រិតទឹកស្ទឹងសង្កែបានឡើងដល់ជាង ១៣ ម៉ែត្រ ខណៈដែលម្សិលមិញមានត្រឹមជាង ១២ ម៉ែត្រ។


ការអភិវឌ្ឍ
មួយខ្សែផ្លូវជាតិលេខ ៥ ក្នុងខេត្តបាត់ដំបង ចាប់ពីព្រំប្រទល់ពោធិ៍សាត់ ដល់បន្ទាយមានជ័យ នឹងត្រូវបំភ្លឺព្រោងព្រាតដោយអំពូលភ្លើង Solar នាពេលឆាប់ៗខាងមុខ
បាត់ដំបង៖ នាពេលឆាប់ៗខាងមុខនេះ ខ្សែផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នឹងត្រូវបំភ្លឺព្រោងព្រាតដោយប្រព័ន្ធអំពូលភ្លើងឆ្លាតវៃដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar) ដែលជាជំហានថ្មីមួយក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពដងផ្លូវ។


នយោបាយ
សម្តេចមហាបវរធិបតី អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចការងារនៅប្រទេសចិន
៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

