ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

អប់រំ និងកីឡា
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព»
បាត់ដំបង៖ វគ្គបណ្តុះបណ្តាល ស្តីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពី សង្គ្រាម និងប្រតិបត្តិការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃកន្លងមកនេះ ត្រូវបានធ្វើពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលជាស្ថាពរ នៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក ប៊ីស្នុ ម៉ាហាត (Bishnu Mahat) អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC)ទទួលបន្ទុកកិច្ចប្រតិបត្តិការមនុស្សធម៌ និងសុវត្ថិភាពអាវុធយុទ្ធភណ្ឌ លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។


វីដេអូចំរុះ
ចូរជ្រើសរើសអនាគត កុំជ្រើសរើសគ្រឿងញៀន
ក្នុងកម្មវិធី ពីនេះពីនោះ របស់វិទ្យុជាតិខេត្តកណ្ដាល នៅពេលនេះ សូមលើកយកប្រធានបទមួយមកជំរាបជូន ស្ដីពី «ចូរជ្រើសរើសអនាគត កុំជ្រើសរើសគ្រឿងញៀន»


វីដេអូចំរុះ
វគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់ប្រសិទ្ធភាពសេវាគាំពារសង្គម
វគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់ប្រសិទ្ធភាពសេវាគាំពារសង្គម


សកម្មភាពថ្នាក់ដឹកនាំ
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះយុទ្ធនាការជួសជុល និងលុបផ្លូវសំបុកមាន់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧
រសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារថ្នាក់ស្រុក ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឃុំសាលាក្រៅ ចុះយុទ្ធនាការរួមគ្នា ដើម្បីជួសជុល និងលុបផ្លូវសំបុកមាន់ នៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណង ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។


វីដេអូចំរុះ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល បានប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល បានប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦


វីដេអូចំរុះ
រដ្ឋបាលក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យការដ្ឋានដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចផ្សារដើមអំពិល ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
រដ្ឋបាលក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យការដ្ឋានដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចផ្សារដើមអំពិល ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍


វីដេអូចំរុះ
លិខិតស្រាយបំភ្លឺ មន្ទីរពេទ្យបង្អែកជ័យជំនះ បានឃើញ និងបានអានលើការបង្ហោះតាមបណ្តាញសង្គមនានា ដែលបានបង្ហោះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ដែលបានបញ្ចេញមតិរិះគន់មកលើមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤៨នាទី ដែលមានប្រាំចំណុច (សំណេរដើមទាំងស្រុង) ៖
លិខិតស្រាយបំភ្លឺ
មន្ទីរពេទ្យបង្អែកជ័យជំនះ បានឃើញ និងបានអានលើការបង្ហោះតាមបណ្តាញសង្គមនានា ដែលបានបង្ហោះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ដែលបានបញ្ចេញមតិរិះគន់មកលើមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤៨នាទី ដែលមានប្រាំចំណុច (សំណេរដើមទាំងស្រុង) ៖


ព័ត៌មានជាតិ
ឧត្ដមសេនីយ៍ទោ ហួត សុធី៖ ពលរដ្ឋចំណាកស្រុកកំពុងស្នាក់នៅខេត្តសៀមរាប អាចមកធ្វើអត្តសញ្ញាណប័ណ្ណបាន ដោយពុំចាំចាច់ទៅស្រុកកំណើត
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានបញ្ជាក់ថា ប្រជាពលរដ្ឋចំណាកស្រុកដែលកំពុងរស់នៅ ប្រកបមុខរបរ ឬសិក្សានៅក្នុងខេត្តសៀមរាប តែមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តផ្សេង អាចមកស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ស្រុកកំណើតឡើយ។


នយោបាយ
រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីការកំណត់និងការពិពណ៌នាមុខតំណែង
យោងតាមគណនីផ្លូវការរបស់ក្រសួងមុខងារសាធារណ:កាលពីថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៦ បានផ្សព្វផ្សាយនូវអនុក្រឹត្យលេខ១៤២ អនក្រ.បក ចុះថ្ងៃទី២ ខែកក្កដាឆ្នាំ ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្ដីពីការពិពណ៌នាមុខតំណែង ក្នុងគោលបំណងជាមូលដ្ឋានសម្រាប់ឱ្យក្រសួង ស្ថាប័ន ក្នុងការកំណត់និងការពិពណ៌នាមុខតំណែងមន្ត្រីឲ្យបានច្បាស់លាស់ទៅតាមរចនាសម្ព័ន្ធអង្គភាព និងគ្រឹះស្ថានក្រោមឱវាទក្រសួងស្ថាប័នថ្នាក់ជាតិ។


អប់រំ និងកីឡា
វគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់ប្រសិទ្ធភាពសេវាគាំពារសង្គម
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា៖សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាស្ថាប័នបង្គោលមួយដែលដើរតួយ៉ាងសំខាន់ក្នុងការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការកែទម្រង់រដ្ឋបាលស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។


សកម្មភាពអាជ្ញាធរ
ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងវាយតម្លៃសមត្ថភាព (RPL) ដោយឥតគិតថ្លៃ ជូនអតីតពលករ និងជនភៀសសឹក ក្នុងស្រុកស្វាយចេក
ឱកាសការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋជនភៀសសឹក បានឈានមកដល់ដល់មូលដ្ឋានហើយ។ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ វេទិកាចុះផ្សព្វផ្សាយស្តីពី «ការជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) រយៈពេល ៤ខែ ដោយឥតគិតថ្លៃ និងការវាយតម្លៃតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL)» ត្រូវបានរៀបចំឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានបងប្អូនអតីតពលករ និងប្រជាពលរដ្ឋជនភៀសសឹកចូលរួមយ៉ាងកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបី
នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរីចំនួន ៧៨៥នាក់ជាបន្តទៀត ដែលពិធីនេះបានប្រារព្ធឡើងនៅក្រុងបានលុង ខេត្តរតនគិរី។


វីដេអូចំរុះ
ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន និងបង្ការការពារការឆ្លងជំងឺគ្រុនឈាម
ក្នុងកម្មវិធី ខ្លីៗដើម្បីសុខភាព របស់វិទ្យុជាតិខេត្តកណ្ដាល នៅពេលនេះ សូមអញ្ជើញលោកអ្នក ទស្សនាវីដេអូមួយ ស្ដីពី ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន និងបង្ការការពារការឆ្លងជំងឺគ្រុនឈាម

