ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ។
សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


សកម្មភាពអាជ្ញាធរ
បង្រ្កាបបទល្មើសជលផល ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស មន្ត្រីជំនាញជលផល បានបំផ្លាញឧបករណ៍ស្បៃមុង ២០មាត់ និងឧបករណ៍ល្មើសជាច្រើនទៀត
ក្នុងបេសកកម្មចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ បានរុះរើបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ មានឧបករណ៍ស្បៃមុង ២០មាត់ ប្រវែង ៥៦០ម៉ែត្រ រួមនឹងបានបំផ្លាញចោលនូវឧបករណ៍ល្មើសជាច្រើនទៀត នៅនឹងកន្លែងផ្ទាល់ ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ប៉ាង ដានី អញ្ជើញបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ រៀបចំផែនការ និងពង្រឹងកិច្ចសហការរវាង គ.ខ.ប.ជ. ខេត្តកំពង់ចាម និងអង្គការ IJM
ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ លើវិធីសាស្ត្រនៃការរៀបចំផែនការ ការធ្វើរបាយការណ៍ និងកិច្ចសហការសកម្មភាពរួមគ្នារវាងអង្គការ IJM និងគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ខ.ប.ជ.) ខេត្តកំពង់ចាម»។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាសមាជិក សមាជិកា មកពីតាមបណ្តាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តផងដែរ។


ការអភិវឌ្ឍ
ខេត្តស្ទឹងត្រែង ទទួលបានអណ្តូងទឹក ចំនួន ១៥៣អណ្តូង ជីកស្រះទឹកមានរៀបថ្មការពារ ចំនួន ៣ស្រះ និងសាងសង់បន្ទប់ម៉ាស៊ីនចម្លោះទឹកស្អាត ចំនួន ១កន្លែង
ខេត្តស្ទឹងត្រែង ទទួលបានអណ្តូងទឹក ចំនួន ១៥៣អណ្តូង ជីកស្រះទឹកមានរៀបថ្មការពារ ចំនួន ៣ស្រះ និងសាងសង់បន្ទប់ម៉ាស៊ីនចម្លោះទឹកស្អាត ចំនួន ១កន្លែង នឹងចាប់ផ្តើមធ្វើការសាងសង់ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ តទៅ របស់គម្រោងផ្គត់ផ្គង់ ទឹកជនបទ ជំហាន ៣ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។


សន្តិសុខសង្គម
ក្រោយពេលណែនាំច្រើនសារ ម្ចាស់ទីតាំង HCL Mart រ៉បមាត់ស្ទឹងសង្កែ រុះរើសម្ភារៈចេញពីអាគារដែលមិនមានច្បាប់អនុញ្ញាតិ
បាត់ដំបង៖ ក្រុមចម្រុះរដ្ឋបាលក្រុងបាត់ដំបង បានចុះពិនិត្យ និងពន្លឿនការរុះរើសំណង់ និងសម្ភារៈនានា របស់ម្ចាស់ម៉ាត HCL (ដែលជាក្រុមហ៊ុនតែមួយជាមួយផ្សារហេងឆៃលីដែលឆេះកន្លងមក) ចេញពីទីតាំងដែលមិនមានច្បាប់អនុញ្ញាតិ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦។


សន្ទនាមតិ
ជម្រុញវិស័យទេសចរណ៍ក្នុងរដូវបៃត
ជម្រុញវិស័យទេសចរណ៍ក្នុងរដូវបៃត


ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តបាត់ដំបង ចុះពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងសាធារណមតិនៅរដ្ឋបាលក្រុងបាត់ដំបង
បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំក្រុមការងារមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្តចុះបេសកកម្មផ្សព្វផ្សាយ តម្រង់ទិស និងពង្រឹងការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


ការអភិវឌ្ឍ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារអាម៉េរិក ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ហែម វណ្ណឌី - HEM Vanndy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករតនមណ្ឌល និងស្រុកសង្កែ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លារអាម៉េរិក ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។


ការអភិវឌ្ឍ
បទយកការណ៍៖ “ប្រជាពលរដ្ឋក្នុងភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ រីករាយ ជាមួយសមិទ្ធិផលផ្លូវបេតុងថ្មី”
ប្អូនស្រី ឈីវ ឈិនឈាង៖ «ខ្ញុំឈ្មោះ ជីវ ឈិនឈាង រស់នៅភូមិក្បាលព្រលាន មានអារម្មណ៍ថាសប្បាយចិត្ត និងរំភើបមែនទែន ដោយសារពីមុនផ្លូវហុយ ហើយ ដូចខ្ញុំជាអាជីវករចឹង លំបាកក្នុងការលក់ដូរអីវ៉ាន់។ ដល់ពេលឥឡូវបានផ្លូវបេតុងមក មានអារម្មណ៍ថាសប្បាយចិត្តមែនទែន រំភើប។ ផ្លូវពីមុនវាលអិល វាមានភក់ មានគ្រលុក ដល់ពេលឥឡូវបានផ្លូវបេតុងស្រួល»។


ទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ចាម ប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០»
(កំពង់ចាម)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦-២០៣០» នៅសាលប្រជុំសាលាខេត្តកំពង់ចាម។


សុខាភិបាល
គិតមកដល់ពេលបច្ចុប្បន្ននេះ មានពលរដ្ឋចូលព្យាបាលជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក កើនឡើងប្រមាណ៨០%
(ភ្នំពេញ )៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានមកទទួលសេវាសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក មានការកើនឡើងប្រមាណជា៨០% ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួងម៉ែ» ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


សន្ទនាមតិ
នីតិវិធីនៃការសុំច្បាប់សាងសង់ និងកាតព្វកិច្ចការពារចំណីស្ទឹង/ប្រឡាយសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
នីតិវិធីនៃការសុំច្បាប់សាងសង់ និងកាតព្វកិច្ចការពារចំណីស្ទឹង/ប្រឡាយសាធារណៈ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព


បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរសង្កាត់ប៉ៃលិន និងរដ្ឋបាលក្រុងប៉ៃលិន ចុះយុទ្ធនាការធ្វើអនាម័យ និងផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់រឹង និងសំរាមនៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

