ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សិល្បៈនិងវប្បធម៌
ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញក្រាបបង្គំ សម្តេចសង្ឃ បួរ គ្រី នៅវត្តស្វាយពពែ
ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញក្រាបថ្វាយបង្គំ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។


នយោបាយ
សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីមីយ៉ាន់ម៉ា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនជំនួបកិច្ចប្រជុំកំពូល នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំបូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ប៉ៃលិន៖ ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំមន្ត្រីប្រតិបត្តិក្រោមឱវាទចំនួន ៣នាក់ (ស្រី ២នាក់) ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។


សុខាភិបាល
ក្រសួងសុខាភិបាល ចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្តកំពង់ចាម ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពសេវាជូនប្រជាពលរដ្ឋ
ខេត្តកំពង់ចាម៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៉ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ខូយ ឌី អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចុះពិនិត្យអភិបាលកិច្ច និងវាយតម្លៃការផ្តល់សេវាសុខាភិបាលនៅ មន្ទីរពេទ្យបង្អែកស្រុកទាំង៨ ក្នុងខេត្តកំពង់ចាម ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពអាជ្ញាធរ
កូនត្រីចម្រុះទម្ងន់ជាង ៨០០គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករល្មើសជាច្រើន ត្រូវបានជំនាញជលផលបំផ្លាញចោល នៅនឹងកន្លែង
កូនត្រីចម្រុះទម្ងន់ ៨២៥គីឡូក្រាម បានចាក់លែងចូលបឹងធម្មជាតិវិញ និងឧបករណ៍ល្មើសជាច្រើន ត្រូវបានជំនាញជលផល បំផ្លាញចោលនៅនឹងកន្លែង ខណៈពេលដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកបាធាយ អធិការដ្ឋានរដ្ឋបាលជលផល (មេគង្គខាងត្បូងបឹងទន្លេសាប) ខណ្ឌរដ្ឋបាលជលផល (កំពង់ឆ្នាំង កណ្តាល) ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការជាមួយអាជ្ញាធរ ស្រុកកោះសូទិន កម្លាំងប៉ុស្តិ៍នគរ បាលល្វេ និងសហគមន៍នេសាទបឹងកក់ នៅចំណុចផ្សេងៗគ្នាចំនួន ០៤ករណី ក្នុងខេត្តចំនួន ៣ គឺ ៖ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ចាម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម ដាស់តឿនប្រជាពលរដ្ឋឱ្យចាត់ទុក (Online Scam)ជាមេរោគដ៏ធ្ងន់ធ្ងរ និងត្រូវចេះការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ចាម ត្រូវចេះការពារខ្លួនឯង និងរួមគ្នាប្រយ័ត្នប្រយែងខ្ពស់បំផុត ដោយត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ប្រៀបដូចជា មេរោគដ៏ធ្ងន់ធ្ងរបំផុត ដែលអាចបំផ្លាញ និងសម្លាប់យើងបានគ្រប់ពេល ប្រសិនបើមានការឆ្វេសប្រហែស។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អេ សារ៉ុម ប្រធានស្តីទីក្រុមប្រឹក្សាខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួមពី លោក ឆាយ ម៉ាទីណាល់ អភិបាលស្តីទីខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងលោក លោកស្រីមកពីការិយាល័យជំនាញវិស័យចំណុះឱ្យរដ្ឋបាលខេត្តជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


នយោបាយ
រដ្ឋបាលសង្កាត់ទួលល្វា បន្តធ្វើបច្ចុប្បន្នភាពព័ត៌មាន ការស្រង់ទិន្នន័យ និងបំពេញប្រវត្តិរូប ជូនអតីតយុទ្ធជន ចំនួន២ភូមិ ក្នុងរដ្ឋបាលសង្កាត់
(ប៉ៃលិន)៖ នៅថ្ងៃទី១១ ខែកញ្ញា លោកស្រី ទន់ ស៊ីម៉េន ចៅសង្កាត់ទួលល្វា បានដឹកនាំក្រុមការងារមូលដ្ឋាន ដែលរួមមាន ស្មៀនសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីស្រង់ទិន្នន័យ ធ្វើបច្ចុប្បន្នភាពព័ត៌មាន និងបំពេញប្រវត្តិរូប ជូនអតីតយុទ្ធជន នៅក្នុងសង្កាត់ទួលល្វា ដោយសកម្មភាពនេះសម្រេចបានចំនួន ២ភូមិ ដែលមានអតីតយុទ្ធជនសរុប ១៤គ្រួសារ គឺភូមិ ទួលស្រឡៅ បានចំនួន៩គ្រួសារ និងភូមិ ទួលនិម្មិត ចំនួន៥គ្រួសារ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលបដិសណ្ឋារកិច្ចជួបសំណេះសំណាល សម្តែងការគួរសមជាមួយ ឯកឧត្តម ហ្សាហេរូឌីន បាបាថាហ៉ីម (Excellency Mr. Zaheeruddin Babar Thaheem ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព ក្នុង កិច្ចសហការល្អ លេីគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ។
ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក អាលី មេមូដ អនុបេសសកម្មទូតប៉ាគីស្ថាន ប្រតិភូអមដំណេីរ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំបដិសណ្ឋារកិច្ច នៃរដ្ឋបាលសាលាខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តប៉ៃលិន ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធី នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្សព្វផ្សាយកញ្ចប់អត្ថប្រយោ ជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» តាមរយៈប្រព័ន្ធអនឡាញ
(ប៉ៃលិន)៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្ត បានអញ្ជើញដឹកនាំលោក-លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តប៉ៃលិន ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្សព្វផ្សាយកញ្ចប់អត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ាត សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ (Zoom Cloud Meeting) ដោយមានសមាសភាពចូលរួមសរុបចំនួន ៣៨ នាក់ ។


សន្តិសុខសង្គម
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
(ប៉ៃលិន)៖នៅថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឲ្យកម្លាំងក្រោមឱវាទ ចូលរួមសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន និងអជ្ញាធរមូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន និងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

