ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះ អេតាវ និងបាងឡាង នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់កន្ត្រាក់ នៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ៣ កញ្ញា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងឥទ្ធិពលពីប្រព័ន្ធខ្យល់មូសុងនិរតីដែលបន្តកើនកម្លាំងយ៉ាងសកម្ម ក្រោមការរុញច្រានពីព្យុះចំនួន ២ គឺព្យុះទី២២ "អេតាវ" (Etau) T2622 និងព្យុះទី២៣ "បាងឡាង" (Bang-lang) T2623។


សន្តិសុខសង្គម
(Video) : ប្រធានបទ ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ
(Video) : ពីភាក្សារតុមូល របស់អ្នកជំនាញ ក្រោមប្រធានបទ ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន
(ប៉ៃលិន)៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប្រតិបត្តិ និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោមអធិបតីភាព លោក សុខ សាវុធ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ខេត្តប៉ៃលិន៖ ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ដឹកនាំដោយលោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលបំណងកំណត់ទិសដៅ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់ការប្រមូល និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់សាធារណៈជន។


នយោបាយ
សេចក្តីប្រកាស របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ
អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ដោយសោកស្តាយចំពោះសេចក្តី ថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ប្រតិកម្មចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។


សន្តិសុខសង្គម
រដ្ឋបាលស្រុកសាលាក្រៅ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារអភិវឌ្ឍន៍មូលដ្ឋាន
រដ្ឋបាលស្រុកសាលាក្រៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ នៅសាលប្រជុំរដ្ឋបាលស្រុកសាលាក្រៅ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ឹម ប្រធានក្រុមប្រឹក្សាស្រុក និង លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពការងារ ព្រមទាំងលើកទិសដៅអនុវត្តបន្តសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកយាយ ប្រាក់ ឡេង នៅស្រុកចំការលើ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចដោះស្រាយបញ្ហា និងបានជួយសម្រាលបន្ទុកលោកយាយ ប្រាក់ ឡេង ក្នុងឃុំស្វាយទាប ស្រុកចំការលេី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ជួបពិភាក្សាជាមួយប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ដើម្បីពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេស
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអន្តរក្រសួង ដែលដឹកនាំដោយលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម (សាលសាឡុង)។


សន្តិសុខសង្គម
សមត្ថកិច្ចខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបិទចំណាំងផ្លាតជូនពលរដ្ឋនៅស្រុកសាលាក្រៅ
ប៉ៃលិន៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាតជូនយានយន្តប្រជាពលរដ្ឋនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន។


អប់រំ និងកីឡា
ថ្នាក់ដឹកនាំជំនាញ ចុះធ្វើអធិការកិច្ចបច្ចេកទេស លើវិស័យពុទ្ធិកមធ្យមសិក្សា នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ៃលិន
ប៉ៃលិន៖ ព្រះសិរីសង្គាមមុនី បណ្ឌិត យ៉ន កុសល្យ ព្រះបាលិមុនី បណ្ឌិត ហ៊ ហុង និងលោក ជិន សុខសាន្ត រួមដំណើរដោយលោក អ៊ុង ប៊ុននាថ ប្រធានស្តីទីនៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអញ្ជើញចុះធ្វើអធិការកិច្ចបច្ចេកទេសលើវិស័យពុទ្ធិកមធ្យមសិក្សា នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេច ហ៊ុន សែន ប៉ៃលិន ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។


នយោបាយ
សូមបញ្ឈប់ការប្រើប្រាស់បញ្ហា online scams ជាលេសដើម្បីបិទបាំងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ៖ថៃមិនអាចលាងខ្លួនដោយចោទអ្នកដទៃបានទេ!
ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) ថា ថៃមិនបានប្រើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ជាលេសសម្រាប់សកម្មភាពយោធា ឬការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់អង្គហេតុដែលបានកើតឡើងនៅលើដីបានឡើយ។ ការពិតមិនត្រូវវាស់តាមពាក្យបដិសេធនោះទេ ប៉ុន្តែត្រូវវាស់តាមអ្វីដែលបាននិយាយ អ្វីដែលបានធ្វើ និងលទ្ធផលដែលបានកើតឡើងក្រោយការប្រើប្រាស់កម្លាំងយោធារបស់ថៃ។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុករតនៈមណ្ឌល ជូនដំណឹងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នពីភ្លៀងធ្លាក់ និងកម្ពស់ទឹកស្ទឹងសង្កែ
បាត់ដំបង៖ យោងតាមស្ថានភាពអាកាសធាតុ នៅស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្ននៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយមិនទាន់មានសញ្ញាថយចុះនៅឡើយ។

