ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង
សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រង ជាជនបរទេស ដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ ចេញថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងពីកម្មករ-និយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់លើរូបភាព និង សំឡេងពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និង ការសារភាពរបស់សាមីជនដែលជាអ្នកគ្រប់គ្រងជនបរទេសទាំង ២ រូប ក្នុងនោះ ម្នាក់បម្រើការងារនៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិតនៅខេត្តកណ្ដាល និង ម្នាក់ទៀតនៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ។


ទេសចរណ៍
ក្រសួងទេសចរណ៍ ជ្រើសរើសខេត្តកំពង់ចាម ជាខេត្តដំបូងគេ ដើម្បីបង្កើតគំរូអភិវឌ្ឍន៍ទេសចរណ៍មានគុណភាព និងយូរអង្វែង
កំពង់ចាម៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការសិក្សារៀបចំគំរូឧត្តមានុភាពទេសចរណ៍» នាពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងប្រមូលធាតុចូល និងកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព។


សកម្មភាពថ្នាក់ដឹកនាំ
លោកអភិបាលរងខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
(ខេត្តក្រចេះ)៖ លោក ផេន សុផល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ដែលបានប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តក្រចេះ។


សន្តិសុខសង្គម
លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពិភាក្សាប្រតិភូកម្មលើសេវាសាធារណៈ នៅអគារតេជោសែន
ប៉ៃលិន៖ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី «ប្រតិភូកម្មលើសេវាសាធារណៈ» ដើម្បីពង្រឹងប្រសិទ្ធភាព និងរុញច្រានការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងអាជីវករនៅក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
រយៈពេល៣ខែ នៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មាន បានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាជាង ៤០ សាលា
(ភ្នំពេញ)៖ យុទ្ធនាការ«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បន្ទាប់ពីបានបើកដំណើរការជាផ្លូវការ រយៈពេលប្រមាណ៣ខែ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បានបញ្រ្ជាបអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដល់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាជាង ៤០ សាលា គ្របដណ្តប់លើ ១៤ រាជធានី-ខេត្ត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាស ដែលឯកឧត្តម បានធ្វើបទបង្ហាញស្តីពី «ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ។


សន្តិសុខសង្គម
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ៣គ្រួសារ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក រស់ នឿន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគម បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ៣គ្រួសារ នៅខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងដល់កម្ពស់១៣ម៉ែត្រ ខណៈចំណុចប្រកាសប្រុងប្រយ័ត្នកម្ពស់១៥,២០ម៉ែត្រ
កំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ធ្វើឲ្យកំណាត់ផ្លូវមួយចំនួនបានទទួលរងការជន់លិច និងមានការបាក់ស្រុតច្រាំងទន្លេផងដែរ។ ហើយកម្ពស់ទឹកនាពេលនេះបានធ្វើឲ្យព្រែកជាច្រើននៅជាប់ដងទន្លេបានទទួលរបបទឹកទន្លេមេគង្គ។


គ្រោះធម្មជាតិ
ប្រជុំលើកកម្ពស់សមត្ថភាពឆ្លើយតបបន្ទាន់ ទប់ទល់នឹងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ក្នុងរដូវវស្សា
នៅក្នុងឱកាសនោះ លោក ម៉ែន គុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា៖ ការរៀបចំជំនួបនេះឡើងគឺក្នុងគោលបំណងពិនិត្យមើលយ៉ាងល្អិតល្អន់លើស្តង់ដារប្រតិបត្តិ និងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការអនុវត្តផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន។


ទេសចរណ៍
សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិល្អាងភ្នំបាយសី បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើកិច្ចការអភិវឌ្ឍន៍ ធ្វើយ៉ាងណាឲ្យសហគមន៍មានភាពរីកចំរើន
(ប៉ៃលិន)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិល្អាងភ្នំបាយសី មានរៀបចំកិច្ចប្រជុំពិភាក្សា និងពិនិត្យ លើកិច្ចការសំខាន់ៗមួយចំនួន របស់សហគមន៍ ក្រោមអធិបតីភាពលោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះភិក្ខុកិត្តិវណ្ណោ គៀន វណ្ណី ព្រះគ្រូចៅអធិការវត្តមង្គលបុទុមភ្នំបាយសី និងជាប្រធានសហគមន៍ លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ភូមិ និងប្រជាសហគមន៍ សរុបប្រមាណ ៣០នាក់ ។


សកម្មភាពអាជ្ញាធរ
បុរសជាជនសង្ស័យ ០៣នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយគ្រឿងញៀន ខុសច្បាប់
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ១០នាទី កន្លងទៅ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាបន្ដបន្ទាប់ នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលពាក់កណ្ដាលអាណត្តិ និងកំណត់ផែនការឆ្ពោះទៅកាន់ឆ្នាំ២០២៨
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ ២០២៣-បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍
វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំធិបតី សម្រេចដាក់លូ ១០ កង់ ឆ្លងកាត់ប្រឡាយជូនប្រជាពលរដ្ឋ លោកណៃ សុខន ក្រោយជួបដោះស្រាយ
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ អាជ្ញាធរឃុំធិបតី បានសម្រេចបញ្ចប់ករណីតវ៉ា ពាក់ព័ន្ធនឹងការកាយលូ ១០ កង់ឆ្លងកាត់ប្រឡាយចូលផ្ទះ និងស្រែរបស់ប្រជាពលរដ្ឋម្នាក់ គឺលោក ណៃ សុខន នៅភូមិរ៉ា ឃុំធិបតី។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ រសៀលថ្ងៃអង្គារ ទី១៨ សីហា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
TH Automotive Manufacturing Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគលើវិស័យដំឡើងរថយន្តនៅកម្ពុជា និងជាដៃគូរបស់ក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តរហូតដល់ ១៥.០០០ គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងបង្កើតឱកាសការងាររាប់រយកន្លែង ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញ និងជំរុញការរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។

